Tour Operator & Admin Assistant ឧបការីផ្នែកប្រតិបត្តិការទេសចរណ៌និងជំនួយការរដ្ឋបាល
Salary | ចរចារបាន |
Hiring | 2 |
Term | Full Time |
Post Date | 2016-10-01 |
Closing Date | 2017-12-31 |
ពិពណនាក្រុមហ៊ុន
យានដ្ឋាន លីណា គីជាអាជីវកម្មគ្រូសារគ្រីស្ទាន ដែលបានបង្កើតឡើងនៅថ្ងៃទី ១ ខែ មិថុនា ឆ្នាំ២០០១ ដែលមានទីតាំងនៅទីក្រុងភ្នំពេញ។
យានដ្ឋាន-លីណា ជួសជុលរថយន្តគ្រប់ប្រភេទ ពីសេរីទាបបំផុតដល់សេរី ទំនើប បំផុត គ្រប់សេរីគ្រប់ម៉ូដែល!
សេវាកម្មយើងខ្ងុំ មានទស្សនវិស្ស័យ បំរើសេវាកម្មក្នុងវិស័យថែទាំ និងជួសជុល រថយន្តទូទៅ ជូនដល់ក្រុមការងារបេសកជន គ្រូសារគ្រីស្ទាន ជនបរទេស ដែលមកបំរើការងារដល់អង្កការក្រៅដ្ឋាភិបាល អង្គការអន្តរជាតិ អង្្គការសហប្រជាជាតិ ក្រុមហ៊ុមឯកជនជាតិ អន្តរជាតិ ក្របខ័ណ្ឌរដ្ឋ ដូចជា ក្រសួង មន្ទីរ ដែលមានយានយន្តសំរាប់ប្រើប្រាស់ ។ ទស្សនវិស័យរបស់យើងខ្ញុំ គឺជួយកាត់បន្ថយ ការចំណាយខ្ពស់ ឬ ការពារការកេងបន្លំ លើសេវាកម្មជួសជុល រថយន្ត និង ចូលរួមមហាបេសកម្មបំរើការងារព្រះ និង ស្វែងរកប្រជារាស្រ្ត ទ្រង់ថ្វាយព្រះ។
លើសពីរនេះទៅទៀត យើងខ្ញុំមានគោលបំណងបង្កើតឧិកាសការងារដល់ក្រុម សិស្ស និសិត្សដែលបានបញ្ចប់ការសិក្សាផ្នែកគ្រឿងយន្ត និងយន្តសាស្រ្ត ពីបណ្តា អង្គការក្រៅ រដ្ឋាភិបាលនានានៅទីក្រុងភ្នំពេញ និងមកពីបណ្តា ខេត្តនានាទូទាំងប្រទេសកម្ពុជា និង ដើម្បីចូលរូមជាមូយរាជរដ្ឋាភិបាលកាត់បន្ថយភាពក្រីក្រ។
ប្រភេទការងារ: លក់និងជួលរថយន្ត
- ទទួលបដិសណ្ឋារកិច្ជ ភ្ញៀវទាំងខ្មែរនិងជនបរទេស ចាត់ចែង ណែនាំ ជាង ជួសជុលរថយន្ត និង អ្នកបើកបរ ។
- មិត្តរួមការងារទាំងផ្នែក LGC និង LCRC
- រាយការណ៍ដោយផ្ទាល់ទៅអ្នកគ្រប់គ្រង
- ទទួលបន្ទុកផ្នែកស្វាគមន៌ភ្ញៀវទាំងផ្នែកជួលរថយន្ត និង ភ្ញៀវខាងយានដ្ឋាន Greeting all clients (LGC+LCRC)
- ទទួលបន្ទុកផ្នែកជួលរថយន្ត Car Hire
- ទទួលបន្ទុកផ្នែកទំនាក់ទំនងភ្ញៀវផ្នែកជួលរថយន្តតាមរយ:អ៊ីម៉ែល Sending e-mail
- ទទួលបន្ទុកផ្នែកធ្វើកិច្ចសន្យាជួលរថយន្ត Preparing Vehicle Rental Agreement
- ទទួលបន្ទុកផ្នែកចេញខ្វូថេហ្សិនជួលរថយន្ត (QUOTATION) Preparing Quotation
- ទទួលបន្ទុកផ្នែកចេញ អ៊ិនវ៉យជួលរថយន្ត (INVOICE) Preparing Invoice
- ទទួលបន្ទុកផ្នែកចេញ រីស៊ីបជួលរថយន្ត (RECEIPT) Preparing Receipt
- ទទួលបន្ទុកផ្នែកវាយបញ្ជូលក្នុងសីស្តែម REMNDING ITEMS - Recoding all the Reminding Items (Reminder)
- ទទួលបន្ទុកផ្នែកចេញប័ណ្ណបើកបររថយន្តនិងទោរច័ក្រយានយន្តទាំងថ្មីនិងបន្ត Making Cambodian Driver’s License (New/Renew)
- ទទួលបន្ទុកផ្នែកបន្តទិដ្ឋការជនបរទេស Visa Extension
- ទទួលបន្ទុកផ្នែកជួយរៀបចំឯកសារសម្ភាសន៌បុគ្គលិក Staff Recruitment Process
- ទទួលបន្ទុកផែ្នកកត់ត្រាចាត់ចែងរថយន្តជួល Vehicle Rental Management
- ទទួលបន្ទុកចាត់ចែងអ្នកបើកបរ Driver Management
- ទទួលបន្ទុកត្រួតពិនិត្យភាពស្អាតនៃរថយន្តក្រោយពីលាងរួច ឬ ត្រឡប់មកពីលាង Inspect the cleanliness of the vehicle after the cleaning
- ទទួលបន្ទុកស្វែងរករថយន្តជួលពីដៃគូរ Vehicle Rental Management from Partners
- ជួយបំរើភេសជ្ជដល់ភ្ញៀវទាំងផ្នែកជួលរថយន្តនិងយានដ្ឋាន Serving Tea, Coffee and Cool drink to both the LGC’s + LCRC’s customers
- ធ្វើការងារផ្សេងៗទៀតដែលមានការស្នើសុំ ដោយប្រធាន។
អាយុ: ចាប់ពី ២២ឆ្នាំ ដល់ ៤០ឆ្នាំ
លក្ខណសប្បត្តិសិក្សា: ចប់ថ្នាក់បរិញ្ញាប័ត្រ ណាមួយដូចជា: IT, ភាសាអង់គ្លេស៌ពី IFL ឬ ACE, លក់ ឬ ប្រហាក់ប្រហែល
មុខវិជ្ជាជំនាញ: ណាមួយដូចជា: IT, ភាសាអង់គ្លេស៌ពី IFL ឬ ACE, និង លក់ ឬ ប្រហាក់ប្រហែល
លក្ខណសម្បត្តិសិក្សា និង តម្រូវការ:
- មានសញ្ញាបត្របរិញ្ញាបត្រ ផ្នែកណាមួយដូចជា: IT, ភាសាអង់គ្លេស៌ពី IFL ឬ ACE, គ្រប់គ្រង គណនេយ្យ ឬ ជំនាញដែល ស្រដៀងគ្នា។
- បទពិសោធន៌ការងារយ៉ាងតិច ២ឆ្នាំឡើងផ្នែកលក់ឬប្រហាក់ប្រហែល
- បើគ្មានបទពិសោធន៌ ប៉ុន្តែមានចំណូលចិត្តនិងការងារបែបផ្នែកលក់ក៏យើងខ្ញុំអាចផ្តល់អាទិភាពបានដែរ!
- មានបទពិសោទន៌១ឆ្នាំ ឬច្រើនជាង១ឆ្នាំនៃការមានបទពិសោធ ការងាររបស់ ក្រុមហ៊ុន យានដ្ឋាន /ក្រុមហ៊ុនឯកជន។
- ចេះនិយាយភាសាអង់គ្លេសល្អនិង សរសេរបានល្អ ប្ញចេះភាសាផ្សេងទៀត
- មានចំណេះដឹងផ្នែកកុំព្យូទ័រ ជាពិសេស MS Office និង Excel
- រីករាយជាមួយ សកម្មភាពការងារសរសេរ និងរដ្ឋបាល
- ចេះធ្វើផែនការប្រចាំថ្ងៃបានល្អ និង ជំនាញចេះគិតលេខ
- ជំនាញក្នុងការ ទំនាក់ទំនងល្អ
- កាយសម្បទា និងចំណេះដឹងសម្រាប់ធ្វើការជាមួយ ប្រព័ន្ធ កុំព្យូទ័រ
- យកចិត្តទុកដាក់ លំអិតការងារប្រចាំថ្ងៃ ។
- ទីកន្លែងធ្វើការ: ក្រុងភ្នំពេញ
- ការគ្រប់គ្រងនិងទទួលខុសត្រូវ តាមមូលដ្ឋាននៅក្នុង បណ្តាញ / សាខា នាយកដ្ឋាន ផ្នែកទិញនិងជួល
ថ្ងៃធ្វើការ និង ម៉ោង
- ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍: ម៉ោង 7:30 ព្រឹកដល់ម៉ោង 12:00 ល្ងាច ម៉ោង 1:30 រសៀល ដល់ម៉ោង 5:00 ល្ងាច
- ពេល អាហារថ្ងៃត្រង់: ម៉ោង 12:00 រសៀលដល់ម៉ោង 1:00 ល្ងាចនៅកន្លែង
- ប្រាក់បៀវត្សនិងអត្ថប្រយោជន៍
- ប្រាក់ខែចាប់ផ្តើមពី $200.00 អតិបរិមា $350.00 និងអាចតម្លើងបាន បន្ទាប់ពីចប់ការសាកល្បង3 ខែ រួមផ្សំនិងការរីកចំរើន, យល់ដឹងការងារបានល្អ និងភាពរហាស់រហួនស្ទាត់ជំនាញ ឈ្លាសវៃ
- អាហារថ្ងៃត្រង់ (មាននៅកន្លែង)
- ឯកសណ្ឋាន (នឹងពិចារណានៅពេលក្រោយ)
- ប្រាក់បៀវត្ស 13 ខែ (នឹងពិចារណានៅពេលក្រោយ)
- មានប្រាក់លើកទឹកចិត្ត ប្រចាំឆ្នាំ (នឹងពិចារណានៅពេលក្រោយ)