Driver អ្នកបើកបររថយន្ត
Salary | ចរចារបាន |
Hiring | 2 |
Term | Full Time |
Post Date | 2015-12-18 |
Closing Date | 2016-06-30 |
ពិពណនាក្រុមហ៊ុន
យានដ្ឋាន លីណា គីជាអាជីវកម្មគ្រូសារគ្រីស្ទាន ដែលបានបង្កើតឡើងនៅថ្ងៃទី ១ ខែ មិថុនា ឆ្នាំ២០០១ ដែលមានទីតាំងនៅទីក្រុងភ្នំពេញ។
យានដ្ឋាន-លីណា ជួសជុលរថយន្តគ្រប់ប្រភេទ ពីសេរីទាបបំផុតដល់សេរី ទំនើប បំផុត គ្រប់សេរីគ្រប់ម៉ូដែល!
សេវាកម្មយើងខ្ងុំ មានទស្សនវិស្ស័យ បំរើសេវាកម្មក្នុងវិស័យថែទាំ និងជួសជុល រថយន្តទូទៅ ជូនដល់ក្រុមការងារបេសកជន គ្រូសារគ្រីស្ទាន ជនបរទេស ដែលមកបំរើការងារដល់អង្កការក្រៅដ្ឋាភិបាល អង្គការអន្តរជាតិ អង្្គការសហប្រជាជាតិ ក្រុមហ៊ុមឯកជនជាតិ អន្តរជាតិ ក្របខ័ណ្ឌរដ្ឋ ដូចជា ក្រសួង មន្ទីរ ដែលមានយានយន្តសំរាប់ប្រើប្រាស់ ។ ទស្សនវិស័យរបស់យើងខ្ញុំ គឺជួយកាត់បន្ថយ ការចំណាយខ្ពស់ ឬ ការពារការកេងបន្លំ លើសេវាកម្មជួសជុល រថយន្ត និង ចូលរួមមហាបេសកម្មបំរើការងារព្រះ និង ស្វែងរកប្រជារាស្រ្ត ទ្រង់ថ្វាយព្រះ។
លើសពីរនេះទៅទៀត យើងខ្ញុំមានគោលបំណងបង្កើតឧិកាសការងារដល់ក្រុម សិស្ស និសិត្សដែលបានបញ្ចប់ការសិក្សាផ្នែកគ្រឿងយន្ត និងយន្តសាស្រ្ត ពីបណ្តា អង្គការក្រៅ រដ្ឋាភិបាលនានានៅទីក្រុងភ្នំពេញ និងមកពីបណ្តា ខេត្តនានាទូទាំងប្រទេសកម្ពុជា និង ដើម្បីចូលរូមជាមូយរាជរដ្ឋាភិបាលកាត់បន្ថយភាពក្រីក្រ។
តួនាទី: បុគ្គលិកផ្នែកបើកបររថយន្តដែលអាចនិយាយភាសាអង់គ្លេស៌បានខ្លះៗ
បទពិសោធន៌ការងារ: ២ឆ្នាំឡើងផ្នែកបើកបររថយន្ត ចេះនិយាយ ភាសាអង់គ្លេស៌បានខ្លះៗ (ចំពោះបេក្ខជនដែលគ្មានបទពិសោធន៌និងមិនចេះនិយាយភាសាអង់គ្លេសហាមទាក់ទង)។
ប្រភេទរថយន្ត: ទេសចរណ៌ ពី៥ កៅអី ដល់ ១៥កៅអី
ទីកន្លែងធ្វើការ: ក្រុងភ្នំពេញ និងចុះបេសកកម្មតាមបណ្តាខេត្តនានា
កាលបរិច្ជេទទទួលពាក្យ: ចាប់ពីថ្ងៃផ្សាយដំណឹងនេះទៅ!
កាលបរិច្ជេទឈប់ទទួលពាក្យ: ៣១ ខែ ធ្នូ ឆ្នាំ ២០១៥
តួនាទីនិងភារ:កិច្ច
១. ទំហ៊ំការងារប្រចាំថ្ងៃ: បើកបររថយន្តទេសចរណ៌។
២. តួនាទីនិងភារកិច្ជ:
អ្នកបើកបររថយន្តមានតួនាទីនិងភារ:កិច្ចដូចតទៅ:
• បើររថយន្តរបស់អតិថិជន
ដឹកអតិថិជន កូនប្រពន្ឋ ឬ សាច់ញាតិ មិត្តភ័ក្តិ ទៅទិតាំងតាមការស្នើសុំ។
• បញ្ជូនឬទទួលសំបុត្រ
ថតចម្លងឯកសារ។ល។
• ទទួលអតិថិជនឬភ្ញៀវរបស់អតិថិជនពីព្រលានយន្តហោះឬជូនទៅព្រលានយន្តហោះ។
• ជួយសម្របសម្រួលសកម្មភាពការងារអតិថិជនទាំងការងាររួមរបស់ក្រុនហ៊ុននិងការងារផ្ទាល់ខ្លួន។ល។
• កត់ត្រាលើបញ្ជីគីឡូម៉ែត្រនៃការប្រើប្រាស់រថយន្តប្រចាំថ្ងៃ។
• ថែទាំរថយន្តប្រចាំថ្ងៃឲ្យមានសភាពស្អាតជានិច្ជ
និងត្្រួតពិនិត្យបចេកទេស ដំណើការ ម៉ាស៊ីនរថយន្តឲ្យមានដំណើការល្អ។
• រាយការណ៌អំពីពតមានរថយន្តដែលត្រូវ
ប្តូរប្រេងម៉ាស៊ីន តម្រងប្រេងម៉ាស៊ីន ប្រេងប្រអប់លេខ សំបុកអ៊ារ និង
កង់រថយន្តដែលត្រូវផ្លាស់ប្តូរ, និង
• ធ្វើការងារផ្សេងៗតាមការស្នើសុំរបស់ចៅហ្វាយនាយរបស់ខ្លួន។
មុខវិជ្ជាជំនាញ: បើកបររថយន្តទាំងលេខដៃនិងលេខអូតូ
អាយុ: ចាប់ពី ២៤ឆ្នាំ ដល់ ៤០ឆ្នាំ
លក្ខណសម្បត្តិសិក្សា និង តម្រូវការ:
- រៀនចប់អនុវិទ្យាល័យ ថ្នាក់ទុទិយភូមិឬ ស្រដៀងគ្នា។
- ធ្លាប់មានបទពិសោធ ការងារពី២ឆ្នាំឡើងឬ ច្រើនឆ្នាំជាង ជាមួយអង្គការឬ ក្រុមហ៊ុនឯកជន។
- និយាយ និង សរសេរ ភាសាអង់គ្លេសបានខ្លះៗ; ចេះនិយាយភាសាផ្សេងៗទៀត
- មានចំណេះដឹងផ្នែកកុំព្យូទ័រខ្លះៗ ជាពិសេស MS Office, Ms Excel, Power Point etc . . .
- រីករាយជាមួយ សកម្មភាពការងារបើកបរប្រចាំថ្ងៃ។
- ស្គាល់ទីក្រុងភ្នំពេញនិងតាមបណ្តាខេត្តនានាបានច្បាស់និងចេះមើលផែនទីបានល្អ។
- ចេះរៀបចំនិងចាត់ចែងពេលវេលាបានល្អទាក់ទងទៅនិងសកម្មភាពការងារបើកបរប្រចាំថ្ងៃ។
- មានការទំនាក់ទំនងជាមួយក្រុមការងារឬមិត្តរួមការងារបានល្អ មិនតំកើងឬប្រកាន់ខ្លួន។
- ចេះរៀបចំនិងធ្វើផែនការផ្ទាល់ខ្លួនបានល្អនិង ជំនាញគិតលេខ
- ជំនាញក្នុងការទំនាក់ទំនងល្អ រួសរាយរាក់ទាក់
- មានការតាំងចិត្តធ្វើការងារប្រចាំថ្ងៃបានល្អ។
- មានគំនិតវិជ្ជមាន និងការសម្រេចចិត្តល្អ។
- កាយសម្បទា មាំមួន។
- យកចិត្តទុកដាក់ការងារនិងស្មោះត្រង់ គោរពពេលវេលា។
ថ្ងៃ និង ម៉ោងធ្វើការ
- ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍: ម៉ោង 7:30 ព្រឹកដល់ម៉ោង 12:00 ល្ងាច ម៉ោង 1:30 រសៀល
ដល់ម៉ោង 5:00 ល្ងាច
- ពេល អាហារថ្ងៃត្រង់: ម៉ោង 12:00 រសៀលដល់ម៉ោង 1:00 ល្ងាចនៅកន្លែង
ការងារ
- ចេះគ្រប់គ្រងការងារប្រចាំថ្ងៃ ទាំងនៅក្នុង បណ្តាញ
ទំនាក់ទំនង
- រាយការណ៍ដោយផ្ទាល់ទៅអ្នកគ្រប់គ្រងឬចៅហ្វាយនាយ
- ទីកន្លែងធ្វើការ: ក្រុងភ្នំពេញ និងមានបេសកកម្ម២៥ ខេត្តក្រុង
- ការគ្រប់គ្រងនិងទទួលខុសត្រូវ តាមមូលដ្ឋាននៅក្នុង បណ្តាញ / សាខា នាយកដ្ឋាន ផ្នែកទិញនិងជួល
ថ្ងៃធ្វើការ និង ម៉ោង
- ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍: ម៉ោង 7:30 ព្រឹកដល់ម៉ោង 12:00 ល្ងាច ម៉ោង 1:30 រសៀល ដល់ម៉ោង 5:00 ល្ងាច
- ពេល អាហារថ្ងៃត្រង់: ម៉ោង 12:00 រសៀលដល់ម៉ោង 1:00 ល្ងាចនៅកន្លែង
- ប្រាក់ខែចាប់ផ្តើមពី $165.00 និងអាចតម្លើងបានបន្ទាប់ពីចប់ការសាកល្បង3 ខែ រួមផ្សំនិងការរីកចរើន និងយល់ដឹងការងារបានល្អនិងស្ទាត់ជំនាញ
- ប្រាក់ខែអតិបរិមា $200.00
- អាហាថ្ងៃត្រង់ (ផ្ទាល់ខ្លួន)
- ឯកសណ្ឋាន (និងពិចារណានៅពេលក្រោយ)
- ប្រាក់បៀវត្ស 13 ខែ (និងពិចារណានៅពេលក្រោយ)
- មានប្រាក់លើកទឹកចិត្ត ប្រចាំឆ្នាំ (និងពិចារពានៅពេលក្រោយ)