Welder & Knocker ជាងផ្សារតោនរថយន្ត
Salary | ចរចារបាន |
Hiring | 2 |
Term | Full Time |
Post Date | 2015-12-16 |
Closing Date | 2016-06-30 |
ពិពណនាក្រុមហ៊ុន
យានដ្ឋាន លីណា គីជាអាជីវកម្មគ្រូសារគ្រីស្ទាន ដែលបានបង្កើតឡើងនៅថ្ងៃទី ១ ខែ មិថុនា ឆ្នាំ២០០១ ដែលមានទីតាំងនៅទីក្រុងភ្នំពេញ។
យានដ្ឋាន-លីណា ជួសជុលរថយន្តគ្រប់ប្រភេទ ពីសេរីទាបបំផុតដល់សេរី ទំនើប បំផុត គ្រប់សេរីគ្រប់ម៉ូដែល!
សេវាកម្មយើងខ្ងុំ មានទស្សនវិស្ស័យ បំរើសេវាកម្មក្នុងវិស័យថែទាំ និងជួសជុល រថយន្តទូទៅ ជូនដល់ក្រុមការងារបេសកជន គ្រូសារគ្រីស្ទាន ជនបរទេស ដែលមកបំរើការងារដល់អង្កការក្រៅដ្ឋាភិបាល អង្គការអន្តរជាតិ អង្្គការសហប្រជាជាតិ ក្រុមហ៊ុមឯកជនជាតិ អន្តរជាតិ ក្របខ័ណ្ឌរដ្ឋ ដូចជា ក្រសួង មន្ទីរ ដែលមានយានយន្តសំរាប់ប្រើប្រាស់ ។ ទស្សនវិស័យរបស់យើងខ្ញុំ គឺជួយកាត់បន្ថយ ការចំណាយខ្ពស់ ឬ ការពារការកេងបន្លំ លើសេវាកម្មជួសជុល រថយន្ត និង ចូលរួមមហាបេសកម្មបំរើការងារព្រះ និង ស្វែងរកប្រជារាស្រ្ត ទ្រង់ថ្វាយព្រះ។
លើសពីរនេះទៅទៀត យើងខ្ញុំមានគោលបំណងបង្កើតឧិកាសការងារដល់ក្រុម សិស្ស និសិត្សដែលបានបញ្ចប់ការសិក្សាផ្នែកគ្រឿងយន្ត និងយន្តសាស្រ្ត ពីបណ្តា អង្គការក្រៅ រដ្ឋាភិបាលនានានៅទីក្រុងភ្នំពេញ និងមកពីបណ្តា ខេត្តនានាទូទាំងប្រទេសកម្ពុជា និង ដើម្បីចូលរូមជាមូយរាជរដ្ឋាភិបាលកាត់បន្ថយភាពក្រីក្រ។
ពិពណ៌នាតួនាទីនិងភារ:កិច្ជ ជាងផ្សារតោន
ប្រភេទការងារ
- ផ្សារឬតោន ទ្វាររបង
- ផ្សារឬតោន បង្អួចបន្ទប់ការិយាល័យ
- ដកនិងដាក់សោរទិវាររថយន្ត
- ការងារផ្សេងៗទៀតដែលទាក់ទងនិងការងារជាងផ្សារនិងតោន ។ល។
- ផ្សារឬតោនរថយន្តទូទៅ
- ផ្សារឬតោន ទ្វាររបង
- ផ្សារឬតោន បង្អួចបន្ទប់ការិយាល័យ
- ដកនិងដាក់សោរទិវាររថយន្ត
- ការងារផ្សេងៗទៀតដែលទាក់ទងនិងការងារជាងផ្សារនិងតោន ។ល។
ជាងផ្សារនិងតោន
ភេទ: ប្រុស
អាយុ: ចាប់ពី 25ឆ្នាំ ដល់ 40ឆ្នាំ
កំរិតសិក្សា: - មានវិញ្ញបមប័ត្រទុតិយភូមិ (បាក់ឌុប) ឬ ប្រហាក់ប្រហែល
- ធ្លាប់បានរៀនជំនាញផ្សារតោនឬជួសជុលរថយន្តពីសាលាជួសជុលរថយន្តណាមួយ ឬប្រហាក់ប្រហែល
- មានវិញ្ញបមប័ត្របញ្ជាក់ការសិក្សាពីជំនាញផ្សារតោនពីសាលាជួសជុលរថយន្តណាមួយឬប្រហាក់ប្រហែល
- បើមានវិញ្ញបមប័ត្របើកបររថយន្តពីសាលាបើកបររថយន្តណាមួយកាន់តែប្រសើរ
- បើមានមានប័ណ្ណបើកបររថយន្តដែលមានសុពលភាពកាន់តែប្រសើរ
- បើមានមានចំណេះដឹងផ្នែកកុំព្យូទ័រ ដូចជា MS Word, MS Excel, PowerPointកាន់តែប្រសើរ
- បើមានចេះប្រើអ៊ីម៉ែល អ៊ីនធ័ណែត ហ្វេសប៊ុកកាន់តែប្រសើរ
- បើមានចេះអាន សរសេរនិង និយាយភាសាអង់គ្លេសបានខ្លះៗ អាចទំនាក់ទំនងបើមានបានជាមួយជនបរទេសកាន់តែប្រសើរ
- បើមានស្គាល់ទីក្រុងភ្នំពេញច្បាស់លាស់កាន់តែប្រសើរ
- បើមានចេះមើលផែនទីកាន់តែប្រសើរ
អកប្បកិរិយានិងកាយសម្បទា:
- កាយសម្បទាមាំមួន
- ធ្វើការងាររហាស់រហួន
- ស្មោះត្រង់
- គោរពពេលវេលា
- រួសរាយរាក់ទាក់
- អាចធ្ចើការបានច្រើនយ៉ាងក្នុងពេលតែមួយ
បទពិសោធន៌ការងារ:
- ផ្សារនិងតោនរថយន្តទូទៅ យ៉ាងតិច៣ឆ្នាំ
- ចេះជួសជុលរថយន្ត ផ្នែកម៉ាស៊ីន និង គ្រឿងក្រោម យ៉ាងតិច៣ឆ្នាំកាន់តែប្រសើរ
- ចេះផ្សារទ្វារបង្អួចផ្ទះយ៉ាងតិច៣ឆ្នាំ កាន់ទេប្រសើរ
មធ្យោបាយធ្វើដំណើរ:
- មានមធ្យោបាយធ្វើដំណើរដោយខ្លួនឯង
ទីកន្លែងធ្វើការ: - ក្រុងភ្នំពេញ
ថ្ងៃធ្វើការ និង ម៉ោង
- ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍: ម៉ោង 7:30 ព្រឹកដល់ម៉ោង 12:00 ល្ងាច ម៉ោង 1:30 រសៀល ដល់ម៉ោង 5:00 ល្ងាច
- ពេល អាហារថ្ងៃត្រង់: ម៉ោង 12:00 រសៀលដល់ម៉ោង 1:00 ល្ងាចនៅកន្លែង
ជាងផ្សារនិងតោន
ប្រាក់បៀវត្សន៌:
- ចាប់ផ្តើមពី US$185.00 ក្នុងមួយខែ ក្នងពេលសាកល្បងចំនួន៣ខែ
- អាចតម្លើងតទៅទៀតបានបើបេក្ខជនមានការលូតលាស់ រីកចំរើន យល់ដឹងពីការងារបានល្អនិងមានភាពស្ទាត់ជំនាញ ហើយរហាស់រហួន
- ប្រាក់ខែអតិបរិមា $250.00 ក្នុងមួយខេ
- មានប្រាក់ឧបត្ថមផ្សេងៗ ក្រោយពីធ្វើការបាន១ឆ្នាំបន្ទាប់ពីការសាកល្បង6ខែ
- បេក្ខជននឹងទទួយបានកិច្ចសន្យារយ:ពេល១ឆ្នាំនឹងតម្លើងប្រាក់ខែផងដែរ។
- អាហារថ្ងៃត្រង់ (មាននៅកន្លែង)
- ឯកសណ្ឋាន (នឹងពិចារណានៅពេលក្រោយ)
- ប្រាក់បៀវត្ស១៣ខែ (នឹងពិចារណានៅពេលក្រោយ)
- មានប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ (នឹងពិចារណានៅពេលក្រោយ)