សម្តេចតេជោ ហ៊ុន សែន៖ គ្រួសារមួយមានសមាជិក៣ឬ៤នាក់ ឬច្រើនជាងនេះ អាចប្រើបា្រស់ម៉ូតូតែ១បាន ដោយមិនចំាបាច់មានលិខិតបញ្ជាក់
ដោយ៖ សហការី
ថ្ងៃព្រហស្បតិ៍ ទី៧ ខែមករា ឆ្នាំ២០១៦ ម៉ោង ១៣:៣៩
រាជធានីភ្នំពេញ ៖ ប៉ុន្មាននាទីមុននេះ នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរនិងបង្ហោះវីដេអូស្តីពីការពន្យល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីបញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួនដែលជាកង្វល់របស់ពលរដ្ឋចំពោះការអនុវត្តច្បាប់ចរាចរណ៍ថ្មីដូចខាងក្រោម:-
១-សេចក្តីសម្រេចមិនតម្រូវអោយបង់ថ្លៃប្រឡងប័ណ្ណបើកបរម៉ូតូ (កម្លាំង 125cc ចុះក្រោម)។
២-ប្រសិនបើបានបង់ថ្លៃប័ណ្ណបើកបរម៉ូតូកម្លាំង 125cc រួចហើយ ហើយចង់បានថវិកាវិញ គឺត្រូវយកប័ណ្ណបើកបរមកប្រគល់អោយក្រសួងវិញ ដើម្បីទួលយកប្រាក់ត្រឡប់វិញគ្រប់ចំនួន។
៣-តម្លៃបង់ថ្លៃប័ណ្ណបើកបររថយន្តគឺនឹងបញ្ចុះតម្លៃជូនពលរដ្ឋ ។
៤-ចំពោះពលរដ្ឋដែលមានម៉ូតូកម្លាំង125 ccចុះក្រោម ហើយចង់អោយសមាជិកគ្រួសារប្រើប្រាស់ទោះបីចំនួន ៣ ឬ៤នាក់ ឬ ច្រើនជាងនេះ គឺអាចប្រើប្រាស់ម៉ូតូបាន ដោយមិនចាំបាច់ស្នើសុំលិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ ប្រសិនបើម្ចាស់ម៉ូតូយល់ព្រមអោយខ្ចីជិះ។
៥-សូមប្រជាពលរដ្ឋរៀនបើកបរបញ្ជាយានយន្តអោយបានស្ទាត់ជំនាញ ហើយរៀនច្បាប់ចរាចរណ៍យល់ដឹងអោយបានច្បាស់លាស់ និងបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ៕
>>ទទួលបានព័ត៌មានតាមរយៈ KOHSANTEPHEAP OFFICAIL LINE
Video Link: https://www.facebook.com/hunsencambodia/videos/935217079860123/