សូមជូនដំណឹងដល់បងប្អូនដែលចង់ធ្វើបណ្ណ័បើកបរ និងអ្នកដែលចង់ពន្យាបណ្ណ័ដែលមានស្រាប់!
សូមជូនដំណឹងដល់បងប្អូនដែលចង់ធ្វើបណ្ណ័បើកបរ និងអ្នកដែលចង់ពន្យាបណ្ណ័ដែលមានស្រាប់!
ចំពោះអ្នកដែលចង់ពន្យាបណ្ណ័ដែលអស់សុពលភាព សូមបងប្អូនយកបណ្ណ័ដែលមានស្រាប់ទៅប្តូរនៅយានដ្ឋាន លីណា ផ្លូវ៤៣០ (ចម្ងាយ៥០ម៉ែត្រពីហ្គារាសសាំង TOTAL ចុះពីផ្លូវ ២៧១ ក្រោយទូតចិន ឬនៅចន្លោះផ្សារទូលទំពូងនិងផ្សាសុេះណ្ណា) ដោយភ្ជាប់យកទៅជាមួយរូបថត ៤*៦ ផ្ទៃក្រោយពណ៌សរ ៦សន្លឹង អត្តសញ្ញាណប័ណ្ណឬ បណ្ណ័គ្រួសារ ថតចំលង១សន្លឹក។
ចំពោះតំម្លៃក្នុងការប្តូរអស់7000៛ សម្រាប់ការពិនិត្យសុខភាព និង 40000៛ ទៀតសម្រាប់ការដាក់ពាក្យសុំប្តូរ ។
ចំណែកអ្នកដែលចង់ធ្វើថ្មី មុនដំបូងអ្នកត្រូវទៅរៀននៅសាលាបង្រៀនបើកបរ នៅក្រុមហ៊ុនម៉ូតូហុងដា ដែលស្ថិតនៅផ្លូវវេងស្រេង (ទុលមុខរោងចក្រក្រោន ) ជាមុនសិនទើបអាចទៅដាក់ពាក្យសុំធ្វើបណ្ណ័បើកបរនៅមន្ទីសារធារណៈការនិងដឹកជញ្ជូនបាន។