Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /home4/savongz/public_html/library/Zend/Form.php on line 1153

Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /home4/savongz/public_html/library/Zend/Form.php on line 1662
Detail Infomation

ដោយ៖ សហការី

ថ្ងៃព្រហស្បតិ៍ ទី៧ ខែមករា ឆ្នាំ២០១៦ ម៉ោង ១៣:៣៩

រាជធានីភ្នំពេញ​ ៖ ប៉ុន្មាននាទីមុននេះ​ នៅលើបណ្តាញទំនាក់ទំនង​សង្គម (Facebook) Page​ ផ្លូវការរបស់សម្តេចតេជោ​ ​ហ៊ុន សែន បានសរសេរនិងបង្ហោះវីដេអូស្តីពី​ការពន្យល់របស់​សម្តេចតេជោនាយករដ្ឋមន្រ្តីបញ្ជាក់​អំពីចំណុចសំខាន់ៗ​មួយចំនួនដែលជាកង្វល់របស់​ពលរដ្ឋចំពោះការអនុវត្តច្បាប់​ចរាចរណ៍ថ្មីដូចខាងក្រោម:-

១-សេចក្តីសម្រេច​មិនតម្រូវអោយបង់ថ្លៃប្រឡង​ប័ណ្ណបើកបរម៉ូតូ (កម្លាំង ​125cc ចុះក្រោម)។ 

២-ប្រសិនបើបានបង់ថ្លៃ​ប័ណ្ណបើកបរម៉ូតូកម្លាំង ​125cc រួចហើយ ​ហើយចង់បានថវិកាវិញ​ គឺត្រូវយកប័ណ្ណបើក​បរមកប្រគល់អោយក្រសួងវិញ ដើម្បីទួលយក​ប្រាក់ត្រឡប់​​វិញគ្រប់ចំនួន។ 

៣-តម្លៃបង់ថ្លៃប័ណ្ណ​បើកបររថយន្តគឺ​នឹងបញ្ចុះតម្លៃជូនពលរដ្ឋ ។

៤-ចំពោះពលរដ្ឋដែល​មានម៉ូតូកម្លាំង125 ​ccចុះក្រោម ​ហើយចង់អោយសមាជិកគ្រួសារប្រើប្រាស់​ទោះបីចំនួន ៣ ឬ៤នាក់ ​ឬ ច្រើនជាងនេះ​ គឺអាចប្រើប្រាស់ម៉ូតូបាន ដោយមិនចាំបាច់​ស្នើសុំលិខិតបញ្ជាក់ពី​អាជ្ញាធរមានសមត្ថកិច្ចឡើយ ​ប្រសិនបើម្ចាស់ម៉ូតូ​យល់ព្រមអោយខ្ចីជិះ។

៥-សូមប្រជាពលរដ្ឋរៀន​បើកបរបញ្ជាយានយន្តអោយបានស្ទាត់ជំនាញ ​ហើយរៀនច្បាប់ចរាចរណ៍​យល់ដឹងអោយបានច្បាស់លាស់​ និងបើកបរគោរពច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ៕

>>ទទួលបានព័ត៌មានតាមរយៈ​ KOHSANTEPHEAP OFFICAIL LINE

Video Link: https://www.facebook.com/hunsencambodia/videos/935217079860123/

  

Flag Counter

TESTIMONIALS

Date : 17-Oct-2023| Subject :Mission Trip to Camb

We used the 25-seater bus service from L...

Date : 25-Oct-2023| Subject :RENTAL OF CAR

I would to rent a car to go to Kampot on...

ADD YOUR COMMENTS HERE