Detail Infomation

(ភ្នំពេញ)៖ លោក សាំ ពិសិដ្ឋ​ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញជាច្រើន បាននិងកំពុងសម្រុកទៅធ្វើបណ្ណបើកបរ បន្ទាប់ពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលតម្រូវឲ្យគ្រប់ អ្នកបើកបរមានបណ្ណបើកបរនឹងត្រូវអនុវត្តន៍នៅថ្ងៃសុក្រ ទី០១ ខែមករា ឆ្នាំ២០១៦ ក្នុងសប្តាហ៍នេះហើយ។

លោក សាំ ពិសិដ្ឋ បានថ្លែងឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះថា ការធ្វើបណ្ណបើកបរម៉ូតូ និង រថយន្តនៅក្នុង រយៈពេលចុងក្រោយនេះ មានការកើនឡើងច្រើន តែទោះជាយ៉ាងណាមន្រ្តីសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ បានខិតខំ បម្រើសេវាឲ្យទាន់ពេលវេលា និង មានតម្លាភាព។

លោក សាំ ពិសិដ្ឋ បានថ្លែងយ៉ាងដូច្នេះ «មានប្រជាពលរដ្ឋសម្រុកមកធ្វើប័ណ្ណបើកបរម៉ូតូ និងរថយន្តច្រើននៅមួយរយៈពេលចុងក្រោយ នេះ តែមន្រ្តីរបស់យើងគាត់ខិតខំធ្វើការឲ្យទាន់ពេលជូនពួកគាត់។ ជាពិសេសការធ្វើបណ្ណបើកបរនេះ ធ្វើដោយតម្លាភាព»។

បើតាមប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា ការធ្វើបណ្ណបើកបរទាំងរថយន្ត និងម៉ូតូ គឺតម្រូវឲ្យអ្នកទៅធ្វើបណ្ណ បើកបរត្រូវប្រឡងទាំងទ្រឹស្តី និង ដៃចង្កូត។ បើធ្លាក់ផ្នែកណាមួយ នឹងមិនចេញបណ្ណបើកបរឲ្យឡើយ ហើយត្រូវតែប្រឡងជាថ្មី។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា បណ្ណបើកបរនេះ ធ្វើរយៈពេលតែ ៧ថ្ងៃប៉ុណ្ណោះ នឹងទទួលបានហើយ។​

មានប្រជាពលរដ្ឋជាច្រើននៅមានចម្ងល់ ចំពោះការប្រើប្រាស់បណ្ណបើកបរ។ ពួកគាត់មានចម្ងល់ថា ហេតុអ្វីពួកគាត់មានបណ្ណបើកបររថ យន្តហើយ តម្រូវឲ្យធ្វើបណ្ណបើកបរម៉ូតូទៀត?

ឆ្លើយតបចម្ងល់នេះ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ សម្រាប់អ្នកមានបណ្ណបើកបររថយន្ត អាចប្រើបាន សម្រាប់ការបើកបរម៉ូតូ ដែលមាន កម្លាំង ១២៥សេសេចុះក្រោម តែមិនអាចយកទៅប្រើសម្រាប់ការបើកបរម៉ូតូមានកម្លាំងលើសពី ១២៥សេសេនោះឡើយ។ ដូច្នេះអ្នក ដែលបើកបរម៉ូតូមានកម្លាំងចាប់ពី ១២៥សេសេឡើងទៅ ត្រូវតែទៅប្រឡងយកបណ្ណបើកបរប្រភេទ «ក២»។

ចាប់តាំងពីឆ្នាំ២០០៧ រហូតមកដល់ឆ្នាំ២០១៥ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានផ្តល់បណ្ណបើកម៉ូតូចំនួន ៦៩.០ ២០ និង បណ្ណបើកបររថយន្តចំនួន ១១២.០៨៧។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក សាំ ពិសិដ្ឋ។

ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រង់មាត្រា ៧៥ បានចែងថា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ ថ្ងៃទៅ ១ខែ និង ពិន័យជាប្រាក់ពី ១០០,០ ០០រៀល (មួយសែនរៀល) ទៅ ៨០០,០០០រៀល (ប្រាំបីសែនរៀល) ចំពោះជនណាបើកបរយានយន្តគ្មានប័ណ្ណបើកបរ និងគ្មានស្លាក លេខ ឬ ក្នុងរយៈពេល ដែលបណ្ណបើកបរត្រូវបានដកហូតព្យួរទុក ឬ ទុកជាមោឃៈ។

ដោយឡែកអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនិងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកវិញ បានចែងថា អ្នកបើកបរទោចក្រ យានយន្ត ឬ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬ ត្រីចក្រយានយន្ត ដោយគ្មានបណ្ណបើកបរ នឹងត្រូវពិន័យទឹកប្រាក់ប្រមាណ ៣ម៉ឺន រៀល។

របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលប្រមាណ ១.៧៥០នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីអនុ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦នេះ។

កម្លាំងនគរបាលទាំង ១.៧៥០នាក់នេះ ចែកចេញជា ១៧២ក្រុម ក្នុងនោះក្រុមត្រួតពិនិត្យអនុវត្តច្បាប់ចំនួន ៦១ក្រុម មានកម្លាំង ៣១១ នាក់ និង ក្រុមត្រួតពិនិត្យតាមដងផ្លូវសរុប ១១១ក្រុម មានកម្លាំង ១៤៣៩នាក់។ សម្រាប់ការត្រួតពិនិត្យពេលយប់វិញ មាន ៤០ក្រុម មានកម្លាំង ៥៥៩នាក់។

ដោយឡែកនៅរាជធានីភ្នំពេញ មានក្រុមត្រួតពិនិត្យចំនួន ៥៤ក្រុម កម្លាំង ៤៣២នាក់ និង ស្នាក់ការទទួលបង់ប្រាក់ពិន័យចំនួន ១៥ កន្លែង៕

  

Flag Counter

TESTIMONIALS

Date : 29-Sep-2017| Subject :We were happy with y

Dear Mrs Tan, We already rent a car w...

Date : 01-Jan-1970| Subject :rent a car with a dr

We are 4 persons and we want to rent a c...

ADD YOUR COMMENTS HERE