Detail Infomation

​មាន​រូបមន្ត​មួយ​ជា​រូបមន្ត​ដែល​ងាយស្រួល​ធ្វើ ហើយ​អាច​ជួយ​អ្នក​ឱ្យ​ស្រក​ទម្ងន់​បាន​លឿន​ទៀតផង ថែម​ទាំង​អាច​ធ្វើឱ្យ​អ្នក​មាន​រាង​ស្អាត​ទៀត​។ តើ​មាន​របៀប​ធ្វើ​ដូចម្តេច​ខ្លះ​ទៅ​?

​គ្រឿងផ្សំ ៖ ផ្លែ​ប៉ោម​ចំនួន​មួយ​ផ្លែ ក្រូចឃ្វិច​ចំនួន​មួយ​ផ្លែ ស្ករក្រាម​ចំនួន​៤០​ក្រាម ទឹក​ក្រូចឆ្មារ​ចំនួន​១០​ក្រាម​។​
​របៀប​ចម្អិន ៖ 

1.​    ​ដំបូង​អ្នក​ត្រូវ​រៀបចំ​គ្រឿងផ្សំ​ទាំងអស់​ឱ្យ​គ្រប់​ដាក់​ក្នុង​ចាន​មួយ​។​
 
2.​    ​បន្ទាប់​មក​អ្នក​ត្រូវតែ​ចិត​សំបក​ផ្លែ​ប៉ោម​ចេញ រួច​ចិត​វា​ជា​ដុំៗ ក្រូចឃ្វិច​ត្រូវតែ​បកសំបក​ចេញ​(​បក​ទាំង​សំបក​ស្តើង​មួយ​នៅ​ខាងក្នុង​) រីឯ​ក្រូចឆ្មារ​វិញ​ត្រូវតែ​ប្របាច់យក​ទឹកវា​ចេញ​មក​។​
 
3.​    ​បន្ទាប់មក​ទៀត​អ្នក​ត្រូវតែ​យក​ផ្លែ​ប៉ោម និង​ក្រូចឃ្វិច​ទៅ​កិន​ជា​ទឹក​។​
 
4.​    ​ក្រោយពេល​ដែល​កិន​រួច អ្នក​ត្រូវ​តែ​បែងចែក​កាក និង​ទឹក​ចេញ​ពី​គ្នា​។​
 
5.​    ​ក្រោយពេល​ដែល​បាន​ទឹក​រួច អ្នក​ត្រូវ​តែ​ដាក់​ស្ករក្រាម និង​ទឹក​ក្រូចឆ្មារ​ចូល ហើយ​យក​វា​ទៅ​ដាំ​។​
 
6.​    ​នៅពេល​ដែល​អ្នក​ដាំ អ្នក​ត្រូវ​តែ​ប្រើ​ភ្លើង​តូច​ដើម្បី​រំ​ងាស់ ហើយ​ត្រូវតែ​ឧស្សាហ៍​កូរ​វា ដើម្បី​កុំឱ្យ​ជាប់​ខ្ទះ​។​
 
7.​    ​ដាំ​វា​រហូតដល់​ទឹក​វា​រាង​រីង​បន្តិច​ជា​ការ​ស្រេច​៕
 
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី08  មករា ឆ្នាំ 2016

 

  

Flag Counter

TESTIMONIALS

Date : 17-Oct-2023| Subject :Mission Trip to Camb

We used the 25-seater bus service from L...

Date : 25-Oct-2023| Subject :RENTAL OF CAR

I would to rent a car to go to Kampot on...

ADD YOUR COMMENTS HERE